យុវតី ឃុន ដាលីណា ពីបន្ទាយមានជ័យ ឈ្នះនិទ្ទេស A ពិន្ទុ១០០ គ្រប់មុខវិជ្ជា ទទួលរថយន្តអគ្គិសនី១គ្រឿង
ទទួលផ្សព្វផ្សាយ
ភ្នំពេញ – ក្នុងចំណោមបេក្ខជនបាក់ប្រាក់ឆ្នាំ២០២៥ ចំនួនជាង១២ម៉ឺននាក់ យុវតី ឃុន ដាលីណា វ័យ១៨ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ បានឈ្នះការសរសើរពីសាធារណជន ដោយទទួលបាននិទ្ទេស A លំដាប់ពិន្ទុ១០០ គ្រប់មុខវិជ្ជា។ ជាលទ្ធផល នាងនឹងទទួលបានរថយន្តអគ្គិសនីមួយគ្រឿង ជារង្វាន់លើកទឹកចិត្ត។ យុវតី
ឃុន ដាលីណា ភេទ ស្រី ជាសិស្សសាលារៀនសុវណ្ណភូមិ២២ ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យប្រឡងនៅមណ្ឌលសាលាបឋមសិក្សា ហ៊ុន សែនសូភី
បានប្រឡងជាប់និទ្ទេសA លំដាប់ពិន្ទុ១០០។
តាមការបញ្ជាក់ពីក្រសួងអប់រំ យុវជន និងកីឡា លទ្ធផលបាក់ប្រាក់ឆ្នាំ២០២៥ បានប្រកាសជាផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ដោយមានបេក្ខជនជាប់សរុបចំនួន ១២២,៤៧៣ នាក់។ ក្នុងនោះ មានបេក្ខជនទទួលបាននិទ្ទេស A ចំនួន ៣,០០៣ នាក់ (២,៤៥%) ជាប់និទ្ទេស B ចំនួន ៩,៩០១ នាក់ (៨,១០%) ជាប់និទ្ទេស C ចំនួន ២៨,៨០១ នាក់ (២៣,៥២%) ជាប់និទ្ទេស D ចំនួន ៤៥,៨៥៩ នាក់ (៣៧,៤៥%) និងជាប់និទ្ទេស E ចំនួន ៣៤,៩០៩ នាក់ (២៨,៤៨%)។ លទ្ធផលនេះបង្ហាញពីការកើនឡើងនៃគុណភាពអប់រំ បើប្រៀបធៀបនឹងឆ្នាំមុនៗ ដោយអត្រាជាប់សរុបឡើងដល់ ៩០,៥៦%។
No comments:
Post a Comment