នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបកស្រាយតាមបណ្តាញសង្គម ឆ្លើយតបនឹងសារព័ត៌មានមួយចំនួនដែលចុះផ្សាយថា ឯកឧត្តម ថាក់ ស៊ីន និងលោកជំទាវ យ៉ីង ឡាក់ មានទ្រព្យសម្បត្តិនៅកម្ពុជា ហើយអាជ្ញាធរកម្ពុជាត្រៀមបង្កកទ្រព្យទាំងនោះ។សម្តេចតេជោ បានរៀបរាប់ថា៖ «ទោះខ្ញុំ និងឯកឧត្តម ថាក់ ស៊ីន មានបញ្ហាជាមួយគ្នាក៏ដោយ ក៏ខ្ញុំត្រូវមានការទទួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់ឯកឧត្តម ថាក់ ស៊ីន ផងដែរ។ មិនថា ឯកឧត្តម ថាក់ ស៊ីន ឬលោកជំទាវ យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៊ីណាមួយនៅកម្ពុជានោះទេ។ ពេលឯកឧត្តម ថាក់ ស៊ីន ឬ យ៉ីង ឡាក់ មកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់ បង្ហាញថា ថាក់ ស៊ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ»។សម្តេចបន្តថា ឯកឧត្តម ថាក់ ស៊ីន និងសម្តេចមិនដែលពិភាក្សាគ្នាអំពីការធ្វើអាជីវកម្មដើម្បីផលចំណេញផ្នែកសេដ្ឋកិច្ចសម្រាប់បុគ្គល ឬគ្រួសារឡើយ។ សម្តេចក៏បានស្នើឱ្យបញ្ឈប់ជាបន្ទាន់នូវព័ត៌មានមិនពិតបែបនេះ ប្រសិនបើវាចេញផ្សាយពីកម្ពុជា ដើម្បីរក្សាភាពថ្លៃថ្នូរ និងជៀសវាងការប្រឌិតរឿងភូតភរ។ ប៉ុន្តែប្រសិនបើព័ត៌មាននេះមានប្រភពពីប្រទេសថៃ សម្តេចស្នើឱ្យទុកឱ្យអាជ្ញាធរថៃជាអ្នកដោះស្រាយ។សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការផ្សាយព័ត៌មានត្រូវតែផ្អែកលើការពិត ដើម្បីរក្សាកិត្តិយស និងភាពស្អាតស្អំរបស់ជនជាតិកម្ពុជា។
Home / Nation News
/ សម្តេចតេជោ ហ៊ុន សែន បកស្រាយថា ឯកឧត្តម ថាក់ ស៊ីន និងលោកជំទាវ យ៉ីង ឡាក់ គ្មានទ្រព្យសម្បត្តិ ឬអាជីវកម្មនៅកម្ពុជា
Subscribe to:
Post Comments
(
Atom
)



0 $type={blogger}:
Post a Comment