ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

ក្រសួងពាណិជ្ជកម្ម ទុកពេល ២ថ្ងៃអោយក្រុមហ៊ុន KOFI ប្រមូលផលិតផលរបស់ខ្លួនទាំងអស់ ដែលបន្លំប្រើ Barcode កម្ពុជា ចូលក្នុងស្តុកវិញ

 

 

ក្រសួងពាណិជ្ជកម្ម ទុកពេល ២ថ្ងៃអោយក្រុមហ៊ុន KOFI ប្រមូលផលិតផលរបស់ខ្លួនទាំងអស់ ដែលបន្លំប្រើ Barcode កម្ពុជា ចូលក្នុងស្តុកវិញ

 

 


(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi ។ មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះទៅត្រួតពិនិត្យដល់ទីតាំងដាក់បង្ហាញលក់ (Showroom) របស់ក្រុមហ៊ុន ដែលស្ថិតនៅផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បានរកឃើញថាពិតជាមានការបន្លំបិតបាកូដលើផលិតផលនោះនិងមានការទទួលស្គាល់ពីម្ចាស់ផលិតផលប្រាកដមែន។ តាមរយៈកិច្ចសហការពីម្ចាស់ផលិតផល មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានបន្តចុះទៅត្រួតពិនិត្យនៅទីតាំងឃ្លាំងស្តុកទុកផលិតផល ដែលមានអាស័យដ្ឋានស្ថិតនៅម្តុំផ្សារដើមថ្កូវ ក្នុងសង្កាត់បឹងត្របែក និងបានរកផលិតផលទឹកដោះគោម៉ាក Kofi សរុបទាំងអស់ចំនួន ២០៥កេស ក្នុងនោះបិតរួចមានចំនួន ១៤៤កេស និងមិនទាន់បិតមានចំនួន ៦១កេស ដោយម្ចាស់ផលិតផលបានសារភាពថា បានធ្វើការចែកចាយលក់បន្តទៅតាមបណ្តាខេត្តចំនួន៦ និងបានផ្តល់នូវឯកសារពាក័ព័ន្ធនៃការនាំចូលផលិតផលដល់សមត្ថកិច្ចក.ប.ប. ដើម្បីត្រួតពិនិត្យ។
ជាវិធានការបន្ទាន់របស់ក្រុមការងារ៖
១. តម្រូវឱ្យម្ចាស់ទំនិញប្រមូលផលិតផលដែលមានបិតបាកូដទាំងអស់ត្រឡប់មកវិញ ពីបណ្តាគោលដៅ លក់ ចែកចាយ ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមខេត្តពាក់ព័ន្ធក្នុងរយៈពេលពីរថ្ងៃ ដោយមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នឹងចុះតាមឃ្លាំពិនិត្យចំពោះសកម្មភាពនេះ។
២. តម្រូវឱ្យបកស្ទីកឃ័របាកូដកម្ពុជា ចេញពីផលិតផលទាំងអស់ ក្រោមការត្រួតពិនិត្យរបស់មន្រ្តី ក.ប.ប.។
៣. មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការបន្តស្របតាមនីតិវិធីដែលមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិជាធរមាន។




 

About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment