ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

ក្រសួងការងារ និងក្រសួងមហាផ្ទៃ បន្តពង្រឹងយន្តការគាំទ្រពលករខ្មែរដែលត្រឡប់មកវិញ

 


នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងមហាផ្ទៃ បានរួមគ្នារៀបចំកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីប្រកាសពីការបន្តពង្រឹងយន្តការ និងនីតិវិធីក្នុងការគាំទ្រពលករខ្មែរដែលត្រឡប់មកប្រទេសកម្ពុជាវិញ។ កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ។គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីជំរុញឱកាសការងារជូនដល់ពលករខ្មែររាប់ម៉ឺននាក់ដែលបានវិលត្រឡប់មកពីបរទេស។ ក្រសួងទាំងពីរបានប្តេជ្ញាចិត្តក្នុងការពង្រឹងសមត្ថភាព និងកែលម្អនីតិវិធីដើម្បីធានាថា ពលករទាំងនេះទទួលបានការគាំទ្រចាំបាច់ ជាពិសេសក្នុងការស្វែងរកការងារ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ក្រសួងការងារបាននឹងកំពុងសហការជាមួយដៃគូពាក់ព័ន្ធដើម្បីបង្កើតឱកាសការងារថ្មីៗ និងផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាលជំនាញដែលស្របតាមតម្រូវការទីផ្សារ។ 
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្សព្វផ្សាយពីប្រព័ន្ធ Hotline 1297 និងជំរុញឱ្យមានការណែនាំដល់បងប្អូនពលករចុះឈ្មោះស្វែងរកការងារធ្វើ ដើម្បីភាពងាយស្រួល និងចំណេញពេលជាងធ្វើដំណើរស្វែងរកការងារពីមួយកន្លែងទៅមួយកន្លែង។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រីជំរុញឱ្យមានការរំលេចពីតម្លៃសង្គម និងមនោសញ្ចេតនាល្អក្នុងការធ្វើការងារក្នុងស្រុក និងប្រឈមការរើសអើងពេលទៅធ្វើការនៅប្រទេសថៃ ព្រមទាំងបង្ហាញតម្រូវការកម្លាំងពលកម្មដែលជាកត្តាសំខាន់ក្នុងការជួយលើកកម្ពស់ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ក្នុងនាមក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះចំណាត់ការនិងវិធានការដ៏មានប្រសិទ្ធភាពរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលបានចូលរួមដោះស្រាយបានទាន់ពេលវេលានូវ ការផ្សព្វផ្សាយឱកាសការងារជូនដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃយ៉ាងគំហុក ហើយបានផ្តល់នូវកិច្ចសហការយ៉ាងល្អជាមួយក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
 








 
 

About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment