គេហទំព័រ សង្ខេប

ទទួលបានព័ត៌មានថ្មីៗជាមួយ សង្ខេប

សង្ខេប ផ្តល់ជូននូវ ព័ត៌មានពិត មានប្រយោជន៍ និងត្រូវការកាល ទំនាក់ទំនងផ្តល់ព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន Email: sangkhebnews@gmail.com ទូរស័ព្ទទំនាក់ទំនង 0312011444-0764444853

ព័ត៌មានថ្មីៗ

Post Image

ហេតុអ្វីថៃភ័យខ្លាចអ្នកសង្កេតការណ៍អន្តរជាតិដើម្បីតាមដានបទឈប់បាញ់នៅក្នុងប្រទេសថៃ

 


តាមការ​ចេញផ្សាយ​​របស់​សារព័ត៌មានថៃ លោក Phumtham Wechayachai បាននិយាយកាលពីថ្ងៃពុធថា លោកបានច្រានចោលសំណើរបស់នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដើម្បីបញ្ជូនអ្នកសង្កេតការណ៍អន្តរជាតិបន្ថែមទៀតដើម្បីតាមដានបទឈប់បាញ់នៅក្នុងប្រទេសថៃ។

​​ហេតុផល​ដែលនាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ​​បញ្ជាក់​ដល់សារព័ត៌មានថៃ គឺ​ថា មានការងារជាច្រើនដែលក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) មិនអាចធ្វើតែម្នាក់ឯងបានទេ។

​កន្លង​មក​ភាគី​កម្ពុជា​និង​ថៃ​បាន​ព្រមព្រៀង​គ្នា​ទទួល​យក ​​ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) ដើម្បី​ត្រួតពិនិត្យ​មើល​ការ​អនុវត្ត​បទ​ឈប់បាញ់ ហើយ ​លោក​ អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាម​ជា​​​ប្រធានប្តូរវេន​អាស៊ានក៏ធ្លាប់​បាន​អះអាង​ពី​ការ​ដាក់​ពង្រាយ​ផ្កាយរណប​​ដើម្បី​តាមដាន​ការ​អនុវត្តបទ​ឈប់បាញ់។ ​

​លើស​ពី​នោះ ប្រធានអាស៊ាន ក៏បាន​​បញ្ជូន​ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) មក​កាន់​តំបន់​ព្រំដែន​ដែល​​​មាន​កា​រប្រឈម​ខ្លាំង​ ជាពិសេស​តំបន់​ដែល​កងទ័ព​ថៃ​ បានរាយលួស​​ឡាម​ និង​ការ​ចល័ត​​គ្រឿងចក្រ​​ធ្វើសកម្មភាព​​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​បទ​ឈប់បាញ់​ដែលភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា។

នៅ​តាមសារ​បង្ហោះតាមបណ្តាញសង្គមងហ្វេសប៊ុក លោក ​អាន់​វ៉ា អ៊ីប្រាហ៊ីម បាន​លើក​ឡើង​ថា បន្ទាប់​ពី​និយាយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ាណែត ខ្ញុំ​ក៏​បាន​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ស្តីទី​ថៃ លោក Phumtham Wechayachai ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​បច្ចុប្បន្ន​ទាក់ទង​នឹង​បទ​ឈប់​បាញ់​កម្ពុជា-ថៃ។

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​លើក​ឡើង​ថា៖«​ក្នុងកិច្ចពិភាក្សានេះ យើងក៏បានសង្កត់ធ្ងន់បន្ថែមលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) ដែលបន្តតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅតាមព្រំដែន បន្ថែមពីលើការពិនិត្យមើលគំនិតផ្តួចផ្តើមមួយចំនួនទៀតដែលអាចឆ្ពោះទៅរកការពង្រឹងប្រតិបត្តិការត្រួតពិនិត្យបទឈប់បាញ់។
លើសពីនេះ យើងទាំងពីរបានពិភាក្សាអំពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រជុំនៅខែក្រោយ»។

កន្លង​មក បណ្តា​ប្រទេស​​មហាអំណាច​មានចិន​និង​សហរដ្ឋអាមេរិក​ជាអ្នក​អង្កេតការណ៍​ផ្ទាល់​លើដំណើរការ​ចរចា​​រវាង​ភាគីកម្ពុជា​និង​​​​ថៃ ហើយ ​សហរដ្ឋអាមេរិក​ បាន​កោតសរសើរ​ចំពោះ​តូនាទី​ដ៏សំខាន់​របស់​ម៉ាឡេស៊ី​ក្នុងការសម្របសម្រួល​​​​ជម្លោះ​​រវាង​កម្ពុជា​និង​ថៃ​នេះ​។

ការ​បដិសេធ​របស់​ប្រទេសថៃ​ គឺ​​បង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាល​ថៃ​កំពុង​បង្ហាញ​ពី​ភាព​គ្មានឆន្ទៈ​ក្នុងការ​បញ្ចប់ជម្លោះ​ដោយសន្តិវិធី​ ស្របពេលដែល​ក្រុមយោធា​​របស់​ប្រទេសនេះ​កំពុង​ធ្វើសកម្មភាព​បង្ក​ហេតុ​​​ជាបន្តបន្ទាប់។ ទង្វើរបស់​ថៃ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​​គោលនយោបាយរបស់ប្រទេសថៃ​យ៉ាងធ្ងន់ធ្ងរនៅថ្ងៃអនាគត៕​

បានផ្សាយនៅ: 8/21/2025

ព័ត៌មានជាតិ

Featured Image

ហេតុអ្វីថៃភ័យខ្លាចអ្នកសង្កេតការណ៍អន្តរជាតិដើម្បីតាមដានបទឈប់បាញ់នៅក្នុងប្រទេសថៃ

  តាមការ​ចេញផ្សាយ​​របស់​សារព័ត៌មានថៃ លោក Phumtham Wechayachai បាននិយាយកាលពីថ្ងៃពុធថា លោកបានច្រានចោលសំណើរបស់នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អា...
អានបន្ត
បានផ្សាយនៅ: 8/21/2025

ព័ត៌មានអន្តរជាតិ

Featured Image

ហេតុអ្វីថៃភ័យខ្លាចអ្នកសង្កេតការណ៍អន្តរជាតិដើម្បីតាមដានបទឈប់បាញ់នៅក្នុងប្រទេសថៃ

  តាមការ​ចេញផ្សាយ​​របស់​សារព័ត៌មានថៃ លោក Phumtham Wechayachai បាននិយាយកាលពីថ្ងៃពុធថា លោកបានច្រានចោលសំណើរបស់នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អា...
អានបន្ត
បានផ្សាយនៅ: 8/21/2025
Messenger