គេហទំព័រ សង្ខេប

ទទួលបានព័ត៌មានថ្មីៗជាមួយ សង្ខេប

សង្ខេប ផ្ដល់ជូននូវ ព័ត៌មានពិត មានប្រយោជន៍ និងត្រូវកាល ទំនាក់ទំនងផ្ដល់ព័ត៌មាន និងផ្សាយពាណិជកម្ម Email: sangkhebnews@gmail.com ទូរស័ព្ទលេខ 0312011444-0764444853
អនាគតក្នុងដៃអ្នក កុំលនឹងអន្ទាក់គ្រឿងញៀន
យុវជនល្អរួបរួមគាំទ្រ កម្ចាត់គ្រឿងញៀន
យកគ្រឿងញៀនធ្វើសត្រូវ យកសៀវភៅធ្វើជាមិត្ត
សេពគ្រឿងញៀនគឺបំផ្លាញខ្លួនឯង គ្រួសារ និងសង្គម
ត្រូវនិយាយថាទេចំពោះគ្រឿងញៀន
គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតរបស់យុវវ័យ
Post Image

ស្រុកបាទី៖ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីអំពើលួច (ឆក់ទូរសព្ទដៃ)

 

នៅថ្ងៃ សុក្រ ១១ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ១៣ និង ៣០ នាទី មានករណីអំពើលួច(ឆក់ទូរស័ព្ទដៃ) កើតឡើងតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លុះគីឡូម៉ែត្រលេខ ៤០-៤១ ស្ថិតនៅក្នុងភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យឈ្មោះ ជា វណ្ណធឿន ហៅចិន ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ) បច្ចុប្បន្នរស់នៅភូមិត្រពាំងបាគូរ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រើមធ្យោបាយម៉ូតូចំនួន ០១ គ្រឿង ធុនដាឌ្រីម C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ គ្មានស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក់ អូប៉ូ (OPPO) A18 ពណ៌ខ្មៅ របស់ជនរងគ្រោះឈ្មោះ ឈុនលី សារ៉ាត់ ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន បច្ចុប្បន្នរស់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងធ្វើដំណើរស្របទិសគ្នា ។
ក្រោយកើតហេតុជនសង្ស័យជិះម៉ូតូរត់គេចខ្លួនបាត់ ។ ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និង ដឹកនាំបញ្ជាផ្ទាល់ ពី លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៧ និង ០០ នាទី កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងដូង និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្បែង អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ទើបឃាត់បានជនសង្ស័យឈ្មោះ ជា វណ្ណធឿន ហៅចិន ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រង់ចំណុចភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងដកហូតវត្ថុតាងទូរស័ព្ទដៃជនរងគ្រោះ យកមកអធិការដ្ឋាននគរបាលស្រុកបាទីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។ ដោយមានបញ្ជាពីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញ បានប្រគល់ទូរស័ព្ទដៃម៉ាក់ អូប៉ូ (OPPO) A18 ពណ៌ខ្មៅ ឲ្យទៅជនរងគ្រោះយកទៅប្រើប្រាស់វិញ។



 

ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយពាណិជ្ជកម្មថ្ងៃនេះ!

សូមចុច
បានផ្សាយនៅ: 9/14/2024
Messenger