កីឡាការិនីបាល់ទះជម្រើសជាតិជប៉ុន Sarina Koga Nishida ដែលជាភរិយារបស់តារាបាល់ទះជប៉ុនដ៏ឆ្នើម Yuji Nishida បានធ្វើសន្និសីទសារព័ត៌មានស្តីពីការចូលនិវត្តន៍ពីអាជីពបាល់ទះនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។
កីឡាការិនី Sarina Koga បាននិយាយថា ៖«ខ្ញុំបានប្រាប់គ្រួសាររបស់ខ្ញុំថា កីឡាអូឡាំពិកបារីសគឺជាព្រឹត្តិការណ៍ចុងក្រោយ បន្ទាប់ពីអូឡាំពិកតូក្យូ។ ពួកគាត់បានដឹងតាំងពីដំបូង ហើយខ្ញុំដឹងថា វាគឺចុងក្រោយពិតប្រាកដមែន។ វាពិតជាអនុស្សាវរីយ៍ដ៏អស្ចារ្យសម្រាប់ខ្ញុំ ពីព្រោះខ្ញុំបានចូលរួមជាមួយពួកគាត់ចុងក្រោយ។ ខ្ញុំមិនទាន់សម្រេចចិត្តយ៉ាងណាទេពីគម្រោងអនាគត ប៉ុន្តែខ្ញុំកំពុងសម្លឹងរកភាពសប្បាយរីករាយបន្ថែមទៀត»៕
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
ព័ត៌មានកីឡា

កីឡាការិនីបាល់ទះជម្រើសជាតិជប៉ុន Sarina Koga Nishida ចូលនិវត្តន៍ពីអាជីពបាល់ទះ
បានផ្សាយនៅ: 8/17/2024